បន្ទាយមានជ័យ ៖ ហេតុការណ៍នេះបានកើតឡើងកាលពី រសៀលនាថ្ងៃទី២៥ខែមករា ឆ្នាំ២០២២ នៅចំណុចច្រកតាប្រាយ៉ាឈមច្រកបឹងត្រកួន ស្រុកថ្មពួក។ កម្លាំងយោធា និងមន្ត្រីគយថៃបានឃាត់រថយន្តដឹកទំនិញបញ្ជើពីប្រទេសថៃចូលមកកម្ពុជា ហើយក៏ស្រាប់តែរកឃើញគ្រាប់កាំភ្លើងម៉ាក CCI.22WMR ចំនួន២.០០០គ្រាប់នៅក្នុងទឹកដីថៃតែម្តង ។
ទាហានឈុតខ្មៅថៃសហការជាមួយទាហានប៉ារ៉ា និងមន្ត្រីគយថៃបានឃាត់រថយន្ត១គ្រឿងដែលដឹកទំនិញពីប្រទេសថៃចូលមកកម្ពុជា បម្រុងចូលតាមច្រកបឹងត្រកួន ស្រុកថ្មពួក ត្រូវបានឃាត់និងឆែករកឃើញគ្រាប់កាំភ្លើងប្រភេទម៉ាកCCI.22WMR ចំនួន២.០០០គ្រាប់ នៅក្នុងទឹកដីថៃ-តាប្រាយ៉ា ស្រុកតាប្រាយ៉ាខេត្តស្រះកែវ ប្រទេសថៃ ។
រថយន្ត១គ្រឿងដែលត្រូវបានកម្លាំងចម្រុះថៃ ឃាត់ធ្វើការឆែកឆេរហើយរកឃើញគ្រាប់កាំភ្លើងចំនួន២០០០ គ្រាប់នោះ ត្រូវបានដឹកតាមរថយន្តដឹកទំនិញថៃដែលជារថយន្តរបស់ក្រុមហ៊ុនដឹកអីវ៉ាន់បញ្ជើក្រុមហ៊ុនអន សឺវីសត្រែនស្ប៉តចំកាត់ ថៃហើយក៏ជាដៃគូសហការជាមួយក្រុមហ៊ុន បងអូនទេសចរណ៍ទំនើប កម្ពុជា) ដែលមានសេវាកម្ម ឬទទួលបញ្ជើគ្រប់ប្រភេទទៅមករវាងកម្ពុជា-ថៃ ។
ឃាត់ឡាននេះគឺបានវេចខ្ចប់ដាក់គ្រាប់កាំភ្លើងក្នុងកេសនិងមានលេខទូរស័ព្ទទទួលខាងកម្ពុជាដែលមាន លេខ០៩៧ ៧៤២១៤២២ ដែលបម្រុងនាំចូលមកកម្ពុជាតាមច្រកបឹងត្រកួន ស្រុកថ្មពួក។
ក្រោយពីកម្លាំងចម្រុះភាគីថៃ បានឃាត់រថយន្តក្រុមហ៊ុនដឹកជញ្ជូនទំនិញបញ្ជើរពីប្រទេសថៃមកកម្ពុជា និងធ្វើការឆែកឆេររកឃើញគ្រាប់កាំភ្លើងចំនួន២០០០គ្រាប់ ដែលបម្រុងនាំចូលមកកម្ពុជាតាមច្រកបឹងត្រកួន ស្រុកថ្មពួកខេត្តបន្ទាយមានជ័យត្រូវបានកម្លាំងចម្រុះភាគីថៃនាំយករថយន្តនោះទៅអធិការដ្ឋាននគរបាលស្រុកតាប្រាយ៉ាខេត្តស្រះកែវប្រទេសថៃដើម្បីអនុវត្តន៍តាមច្បាប់ ៕