ភ្នំពេញ ៖ កាលពីម៉ោង៧យប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២កម្លាំងសមត្ថកិច្ចនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានចុះត្រួតពិនិត្យមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួលមានទីតាំងស្ថិតនៅក្នុងតំបន់បឹងកក់ ផ្លូវលេខ R8 សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយធ្វើការឃាត់ខ្លួនពេទ្យនិងជំនួយការទាំង៤នាក់តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលបានទៅកែសម្ផស្សកន្លងមក ។
ប្រតិបត្តិការនេះគេឃើញមានវត្តមានមេធាវីជាច្រើនរូប ចុះមកដល់ទីតាំងបង្ក្រាបនិងត្រួតពិនិត្យដើម្បីធានាខ្លួនបុគ្គលិកទាំងអស់នៅក្នុងទីតាំងមជ្ឈមណ្ឌលកែសម្ផស្ស យីហោផ្ការំដួលដោយមានការមិនឯកភាពគ្នា ទើបពន្យារពេលក្នុងការបន្តនីតិវិធី។
លុះដល់វេលាម៉ោង០៧យប់ថ្ងៃដដែល ទើបមានការសម្របសម្រួលគ្នាកម្លាំងនគរបាលគណៈ កម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយរបស់ក្រសួងមហាផ្ទៃនិងមេធាវីដោយឃាត់ខ្លួនតែមនុស្សប្រុសស្រីចំនួន០៤នាក់”ប្រុស០២នាក់” ប៉ុណ្ណោះដែលជាពេទ្យនិងជំនួយការដើម្បីបញ្ជូនខ្លួនទៅក្រសួងមហាផ្ទៃធ្វើការសាកសួរ។ សមត្ថកិច្ចកំពុងបង្ក្រាបទីតាំងមជ្ឈមណ្ឌលកែសម្ផស្ស
ចំពោះបុគ្គលិកនារីៗជាង១០នាក់បន្ថែមទៀត ត្រូវបានក្រុមមេធាវីធ្វើការធានាខ្លួនឲ្យស្នាក់នៅទីតាំងមជ្ឈមណ្ឌលកែសម្ផស្សយីហោផ្ការំដួលជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី៕