ភ្នំពេញ÷ គិតមកត្រឹមល្ងាចថ្ងៃទី៤ខែមករាឆ្នាំ២០២ ២នេះ ក្រុមបុគ្គលិកក្រុមហ៊ុនកាសុីណូ ណាហ្គាវើលដែលបានជ្រើសរើស យកការតវ៉ាដើម្បីទាមទារសិទ្ធិសេរីភាពរឿងវិវាទការងារជាមួយក្រុមហ៊ុន ។
ក្នុងនោះគេឃើញកម្មករកាស៊ីណូ ជាសមាជិកសហជិព ច្រើននាក់បានចេញមុខលើកបដា ធ្វើកូដកម្មដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុនណាហ្គាវើលចេញមកដោះស្រាយរឿងរ៉ាវវិវាទការងារ ។
ប៉ុន្តែរហូតមកដល់ពេលនេះភាគីខាងក្រុមហ៊ុនបានសំរេចបិទផ្លូវចរចារជាមួយកូដកម្មករ ទើបពួកគេបានប្រើសិទ្ធិធ្វើកូដកម្មដើម្បីឲ្យភាគីខាងក្រុមហ៊ុនងាកមក រកតុចរចាររឿងវិវាទការងារឡើងវិញ ។
ជាក់ស្តែងយោងតាមរបាយការណ៍របស់អង្គការសង្គមស៊ីវិលបានឲ្យដឹងថាមនុស្សយ៉ាងហោចសរុប ២៣នាក់ដែលអាជ្ញាធរក្រុងភ្នំពេញបានចាប់និងធ្វើការចាប់ខ្លួន ហើយចោទប្រកាន់លើពួកគេថា មានមេក្លោងញុះញង់ឲ្យមានការចូលរួម ដើម្បីធ្វើកូដកម្ម ទាមទារលក្ខខណ្ឌច្បាប់ស្តីពីការងារ ។
គេសង្កេតឃើញសមត្ថកិច្ចបានព្យាយាម ចាប់ឃាត់ខ្លួន របស់កូដករជាបន្តបន្ទាប់ ក្នុងនោះនារសៀលម៉ោង៤ ថ្ងៃទី៤ខែមករា២០២២នេះ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ កញ្ញា ឈឹម សុីថូ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរុញចូលឡាន កំពុងតែបន្តនិតិវិធីសាកសួរចម្លើយដែលអាជ្ញាធរបានចោទសួរ ។
ពាក់ព័ន្ធនឹងការចាប់ខ្លួនប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបិគ្គលិកកម្មករខ្មែរសហជីពក្រុមហ៊ុនណាហ្ គាវើល កញ្ញា ឈឹម សុីថរ ក្រុមអ្នកច្បាប់និងអង្គការការពារសិទ្ធិមនុស្ស កម្ពុជាបាន ហៅការឃាត់ខ្លួននេះថា ជារឿងគំនំគ្មានហេតុផល ពួកគេថាដូចប្រទេសគ្មានច្បាប់ទម្លាប់ ។
បែបណាក្តីគេសង្ឃឹមថា អាជ្ញាធរនឹងរកផ្លូវចរចាដើរតួជាអាជ្ញាកណ្តាលឲ្យភាគីខាងក្រុមហ៊ុន និងសហជីព ងាកមករកផ្លូវចរចារឡើងវិញ ដើម្បីបញ្ចប់វិវាទជាមួយក្រុមកូដករ ស្តារស្ថានភាពការងារឲ្យដូចដើមវិញ ៕