ទំព័រដើម ទេសចរណ៍ ស្ត្រីម្នាក់បានទទួលស្គាល់កំណត់ត្រារបស់ខ្លួនចាស់ជាងគេលើលោកមានអាយុ១១៩ឆ្នាំ?

ស្ត្រីម្នាក់បានទទួលស្គាល់កំណត់ត្រារបស់ខ្លួនចាស់ជាងគេលើលោកមានអាយុ១១៩ឆ្នាំ?

ស្ត្រីអាយុ១១៩ឆ្នាំចាត់ជាមនុស្សទេព្វលើលោក

0 មត្តិ

បរទេស÷ ស្ត្រីម្នាក់ជាជនជាតិជប៉ុន ឈ្មោះ កានី តាក់ណាកា ”Kane Tanaka”គឺមានមនុស្សជាច្រើនកុះករបានប្រារព្ធពិធីខួបកំណើតឲ្យគាត់ជាលើកទី១១៩ ឆ្នាំនៅថ្ងៃនេះដោយទទួលបានតំណែងជាស្ត្រីចំណាស់ជាងគេបំផុតនៅលើពិភពលោក។

សមាជិកគ្រួសារនិយាយថា Tanaka បានកើតនៅឆ្នាំ ១៩០៣ ពួកគេរំពឹងថាស្ត្រីចំណាស់រូបនេះនឹងរស់នៅដល់អាយុ១២០ឆ្នាំ ទើបស្លាប់ ។

ប្រជាជនជប៉ុនជាច្រើនបានសម្តែងនូវមោទនភាព ខណៈប្រទេសខ្លួនមាន មនុស្សអាយុវែងជាងគេបំផុតលើពិភពលោក ពួកគេថា តទៅមុខទៀត ប្រទេសនេះនឹងបន្តស្វែងរកមនុស្សជាច្រើនទៀតដែល មានអាយុកាលវែងបែបនេះនៅប្រទេសជប៉ុន ។ ស្ត្រីដែលមានអាយុវែងនោះ នាងរស់នៅក្នុងផ្ទះថែទាំខ្លួននៅតំបន់ហ្វូគូកូប្រទេសជប៉ុន សព្វថ្ងៃនឹងរីករាយនឹងល្បែងផ្គុំរូប សូកូឡានិងភេសជ្ជៈដែលមានជាតិកាបូន ៕

អត្ថបទពាក់ព័ន្ធ