កំពង់ស្ពឺ÷ សមត្ថកិច្ចនគរបាលអធិការដ្ឋានស្រុកថ្ពងបានចេញត្បាតក្នុងមូលដ្ឋានចំណុចភូមិព្រៃមិចវេលាម៉ោង១៨.00នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២១បានប្រទះឃើញជនសង្ស័យចំនួន២នាក់រក្សាទុកនូវសារជាតិញៀនខុសច្បាប់ ។
ធ្លាមនោះកម្លាំងនគរបាលបានធើ្វការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់ដែលពួកវាទុកសម្រាប់ធើ្វការជួញដូរ ។
ក្រោយឃាត់ខ្លួនកម្លាំងនគរបាលស្រុក ថ្ពង ខេត្តកំពង់ស្ពឺ បាននាំជនសង្ស័យនិង វត្ថុតាង ទៅកាន់អធិការដ្ឋានស្រុកដើម្បីសួរនាំស្វែងរកមេខ្លោង និងបក្សពួកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ជនសង្ស័យទាំងពីរខាងលើ ដែលជាមុខ ព្រួញជួញដូរថ្នាំញៀននោះ សមត្ថកិច្ចមិនទាន់បានបង្ហាញ អត្តសញ្ញាណនៅឡើយទេ ព្រោះកំពុងសាកសួរនៅឡើយ ៕