ទំព័រដើម ព័ត៌មានជាតិ តើសំណាញ់ច្បាប់នៅខេត្តបន្ទាយមានជ័យអាចបង់បានត្រីឆ្តោដែរឬទេ ?

តើសំណាញ់ច្បាប់នៅខេត្តបន្ទាយមានជ័យអាចបង់បានត្រីឆ្តោដែរឬទេ ?

We all need freedom of expression

0 មត្តិ

បន្ទាយមានជ័យ÷ មេយោធាផ្កាយ២ភ្លន់ តារា មិនទាន់មានករណីឃុំខ្លួនលោកនៅឡើយទេបើទោះណាមានប្រភពនានាលើកឡើងថាលោកមានពាក់ព័ន្ធនិងករណី ដីធ្លីដ៏រសើបក៏ដោយចុះ ប៉ុន្តែវាគ្រាន់តែជារបៀប វារ:នៃការស៊ើបអង្កេតនៅឡើយយតែប៉ុណ្ណោះ ។

អតិតមេយោធាខេត្តបន្ទាយមានជ័យរងការចោទប្រកាន់

លោកភ្លន់តារា អតីតជាមេយោធាសឹករង ខេត្តបម្ទាយមានជ័យ និងជាឈ្មួញ រកស៊ីជីកកាយយកអាចម៌ដី លក់ដូរ យ៉ាងគគ្រឹកគគ្រេង អ្នកខេត្តបន្ទាយមានជ័យ ភាគច្រើនហៅគាត់ថា លោកហុង ។ល។

ក្រោយមកលោកត្រូវបានប្តូរទួនាទីនិងភារកិច្ច ទៅរងមេបញ្ជាការយោធភូមិភាគទី៥ខែត្តបាត់ដំបងហើយលោក ត្រូវបានកាសែតក្នុងស្រុកជាច្រើនចុះផ្សាយព្រោងព្រាត ពាក់ព័ន្ធនិងដីធ្លីរាប់សិបហិកតានៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ និងចុងក្រោយលោកផ្កាយ២ រូបនេះត្រូវសារព័ត៌មានជាច្រើនអង្គភាពផ្សាយថា មានជាប់ពាក់ព័ន្ធនឹងដីព្រៃលិចទឹកជួបឹងទន្លេសាបផងដែរ ។ យ៉ាងនារសៀលថ្ងៃទី២៨ធ្នូ២០២១នេះមេយោធាខាងលើត្រូវកាសែតផ្សាយថា÷លោក បានត្រូវគណកម្មការចំរុះ របស់ខេត្តបន្ទាយមានជ័យកោះហៅឲ្យបំភ្លឺនៅ ទីតាំងសាលាខេត្តជុំវិញបទល្មើសកាប់ទន្ទ្រានយកដីព្រៃលិចទឹក ក្នុងតំបន់៣នៃបឹងទន្លេសាប ។

សកម្មភាពកងទ័ពដាំកូនឈើលើវាលព្រៃលិចទឹក

ចំណែកប្រភពពីមន្ត្រីក្រៅរដ្ឋាភិបាលប្រចាំការនៅខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា របៀបវារៈរបស់លោក ផ្កាយ២ភ្លន់តារានោះ គឺជាករណីសង្ស័យ ហើយត្រូវបានអញ្ជើញឲ្យចូលរួមផ្តល់សក្ខីកម្មតែប៉ុណ្ណោះ ។ប៉ុន្តែបើគេរកឃើញថា គាត់មានជាប់ពាក់ព័ន្ធមែននោះគេនឹងបន្តនិតិវិធីថ្មីមួយទៀត គឺរុញឲ្យនគរបាលយុត្តិធម៌កសាងសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីធ្វើការចោទប្រកាន់ទៅតាមផ្លូវច្បាប់តែម្តង ។

ទិដ្ឋភាពព្រៃលិចទឹកបឹងទន្លេសាប

យ៉ាងណាក៏ដោយចុះជុំវិញករណីព័ត៌មានថា មានការចាប់ខ្លួនលោកផ្កាយ២អតិតមេយោធាខេត្តបន្ទាយមានជ័យនោះ សារព័ត៌មានយើងបានសាកសួរ មន្ត្រីអាវុធហត្ថខេត្តម្នាក់ដែលស្និទ្ធស្នាលនិងលោក មេបញ្ជាការខាងលើ មន្ត្រីរូបនោះថា មិនមានករណី ចាប់ខ្លួនទេ គឺថា ហៅសួរនាំដើម្បីផ្តល់សក្ខីកម្មករណីមានជាប់ពាក់ព័ន្ធនឹងដីព្រៃលិចទឹកបឹងទន្លេសាបរាប់សិប ហិកតាដែលគេល្បីថាជាប់ពាក់ព័ន្ធនិងលោកដែរ  ។

សូមរំលឹកថា÷នៅខេត្តបន្ទាយមានជ័យបុរស២នាក់ហើយ ត្រូវបានឃាត់ខ្លួនរុញចូលគុកក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងករណីទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកបឹងទន្លេសាប បុរសដែលចាប់ខ្លួន២រូបនោះម្នាក់ជា មេឃុំភ្នំលៀបនិងម្នាក់ទៀតជាប្រជាពលរដ្ឋ ។

អត្ថបទពាក់ព័ន្ធ