កោះកុង÷ ទឹកធ្លាក់អូរខ្មែរក្រហមគឺជារមណីយដ្ឋានមួយមានសណ្ឋានដូចជាទឹកធ្លាក់ភ្នំគូលែនដែរ អ្វីដែលធ្វើឲ្យអ្នកទេសចរណ៍ចង់ទៅលេងកម្សាន្តនោះគឺផ្សែងអ័ព្ទងងឹតជះមកពីចំហាយទឹកបង្កើតបានជាសីតុណ្ហភាពត្រជាក់ដល់បេះដូង ។
ក្នងដំណើរដោយថ្មើរជើងចម្ងាយ២៥០គីឡូម៉ែត្រឆ្លងកាត់ទឹកធ្លាក់អូរខ្មែរក្រហម អ្នកភូមិម្នាក់បានឲ្យដឹងថាកាលពីថ្ងៃទី២០ខែធ្នូ២០២១ ពួកគេបានដើរទៅកាន់តំបន់នោះ ប្រើពេលដ៏វែងឆ្ងាយចំនួន៤យប់ ដើម្បីបានស្នាក់នៅទីនោះ ។
អ្នកទេសចរណ៍ដដែលថា គាត់បានវាស់ចម្ងាយទឹកធ្លាក់អូរខ្មែរក្រហម ទៅផ្ទះ សហគមន៍សុីអាយ មានចម្ងាយប្រមាណ២គីឡូម៉ែត្រដល់ចំណុចខ្នងក្រពើ ។ តមកទៀតយើងអាចធ្វើដំណើរប្រមាណកន្លះម៉ោងទៀតដើម្បីទៅដល់ទឹកធ្លាក់អូរខ្មែរក្រហមនោះ ។
ទិដ្ឋភាពនៅផ្នែកខាងលើអូរមានកន្លែងងូតទឹក ស្របជាមួយនិងផ្លូវដែលអាចធ្វើដំណើរទៅដល់តំបន់អារ៉ែងបានមិនលំបាកពេកទេ ៕ ប្រភព៖