ទំព័រដើម ទេសចរណ៍ ស្រះដំរីជាទីឋានរបស់បុព្វបុរសខ្មែរយកថ្មធើ្វជាស្ថាបត្យកម្មសំណង់នៃប្រាង្គប្រាសាទអង្គរ

ស្រះដំរីជាទីឋានរបស់បុព្វបុរសខ្មែរយកថ្មធើ្វជាស្ថាបត្យកម្មសំណង់នៃប្រាង្គប្រាសាទអង្គរ

ស៊ីក្លូខ្មែរប៉ុស្តិ៍ជាវេបសាយបណ្តាំដោយព័ត៌មានជឿងទុកចិត្តបាន

0 មត្តិ

សៀមរាប÷ស្រះដំរីជាទឹកដីអាថ៌កំបាំងនិងសក្ត័សិទ្ធ័នៅលើភ្នំគូលែនដែលជារមណីយដ្ឋានមួយមានប្រវត្តិយូរលង់ណាស់មកហើយតាំងពីយុគ្គសម័យបុរាណកាលមកម្លេះ។

ស្តេចដំរីភ្នំគូលែន

រមណីយដ្ឋានស្រះដំរីនេះមានទីតាំងឋិតនៅកំពូលភ្នំគូលែនដែលជាទីក្រុងបុរាណ កសាងឡើងនៅចុងសតវត្សរ៍ទី៩និងដើមសតវត្សរ៍ទី១០កំឡុងព្រះរាជាស្ដេចរាជចិន្ត្រាវរ្ម័នស្រះដំរីនេះធើ្វឡើង ដើម្បីឧទ្ទិសដល់ព្រះឥសូ ហើយក៏សម្រាប់រៀបចំពិធីសាសនាផងដែរ ។

ស្រះដំរីនេះហើយជាទីកន្លែងត្រូវបានគេយកថ្មទៅកសាងប្រាង្គប្រាសាទនានាក្នុងបរិវេណវង្ស់តូច និងវង្សធំ ជាពិសេសគឺប្រាសាទនគរវត្តឬអង្គរវត្ដនេះ។

ទិដ្ឋភាពក្រុងរាណភ្នំគូលេន

ទីក្រុងរមណីយដ្ឋានស្រះដំរី ដែលមានចម្ងាយប្រមាណជា៧ គីឡូម៉ែត្រពីទឹកធ្លាក់ភ្នំគូលែន បរិវេណស្រះដំរីមានបណ្ដោយ១៥០ ម៉ែត្រនិងទទឹង៧០ ម៉ែត្រ ស្រះមាន ជម្រៅ៣ម៉ែត្រ នៅពីមុខស្រះ យើងនឹងឃើញរូបចម្លាក់សត្វដំរីធំៗសត្វតោនិងខ្លាឬកង្កែបយក្សដែលបានដាប់ផ្ទាំងថ្មធំៗនៅនឹងកន្លែងនោះតែម្តង ។

ទោះបីជារូបចម្លាក់ទាំងអស់នេះមានអាយុកាលជាង ១ពាន់ឆ្នាំក្ដីក៏លក្ខណទ្រង់ទ្រាយចម្លាក់នៅតែមានសណ្ឋានដ៏ពិសេសនិងបង្ហាញនូវរូបរាងនៃសត្វនីមួយៗយ៉ាងល្អឯកពិបាករកវិចិត្រករណាមកឆ្លាក់រូបសត្វដំរីនេះ ឲ្យល្អលើសលប់ពីនេះបានឡើយ ។

ស្តេចរាជសីហ៍ ភ្នំគូលែន

យោងតាមដំណាក់កាលមួយបានឲ្យថា នៅកំឡុងឆ្នាំ១៧៨០មានព្រះសង្ឃ១ព្រះអង្គ ជាសង្ឃធុដង ព្រះនាម លោកតាគ្រាក់ព្រះសង្ឃអង្គនេះគង់នៅធើ្វធម៌នៅទីនេះ លោកសង្ឃធុដុង្គ អង្គនោះមានសិស្សគណជាច្រើន ដែលបានមកហាត់រៀនមន្តវិជ្ជាការផ្សេងៗ ទៅតាមឧបនិស្ស័យរបស់មនុស្សម្នាក់ៗ ។ ជាក់ស្តែងប្រវត្តិរបស់ លោកអាចារ្យ លក្ខណ៍ ហៅគ្រូពៅ ក៏ធ្លាប់បានបួសរៀនក្នុងសំណាក់ព្រះសង្ឃលោកតា គ្រាក់នោះ មន្តវិជ្ជាការ ដែលអាចារ្យលក្ខណ៍បានរៀននោះ គឺ របៀនគួចស្មៅបំបាំងកាយ ជ្រែកព្រះធរណី និងវេទមន្ត សូត្រដេញពពួកអមនុស្សជាដើម។ ក្រៅពីចេះអាគមន៍គួចស្មៅ និងបណ្តេញខ្មោចព្រាយបិសាចហើយ នោះ អាចារ្យលក្ខណ៍ក៏ចេះថ្នាំបុរាណខ្មែរផងដែរ ។

រឿងរ៉ាវដំណាលថាអាចារ្យលក្ខណ៍នោះហើយជាតួអង្គ អាចារ្យពោធិ៍កំបោរ ដែលចេញតស៊ូប្រឆាំងនឹងរាជការបារាំងសែស នារាជកាលព្រះមហាក្សត្រហ្លួងនរោត្តម កំឡុងឆ្នាំ១៨៤៥ ។ សិស្សគណទាំងឡាយដែលបានបួសរៀនក្នុងសំណាក់សង្ឃធុដុង្គនោះមិនថាបួសយូរព្រះវស្សារឬខ្ចីព្រះវស្សាឡើយអាស្រ័យលើឧបនិស្ស័យនៃសោតាបត្តិផលរបស់បុគ្គលម្នាក់ៗតែប៉ុណ្ណោះ ៕

អត្ថបទពាក់ព័ន្ធ