ទំព័រដើម ទេសចរណ៍ រមណីយដ្ឋានទឹកជ្រោះកាចាញជាទីមនោរម្យសម្រាប់អ្នកទេសចរណ៍ជាតិនិងអន្តរជាតិ

រមណីយដ្ឋានទឹកជ្រោះកាចាញជាទីមនោរម្យសម្រាប់អ្នកទេសចរណ៍ជាតិនិងអន្តរជាតិ

ការផ្សាយសាកល្បងពីអង្គភាពវេបសាយស៊ីក្លូខ្មែរប៉ុស្តិ៍

0 មត្តិ

ខេត្តរតនគិរី÷ ទឹកជ្រោះកាចាញជារមណីយដ្ឋានធម្មជាតិមួយកន្លែងដែលសម្បូរទៅដោយទេសភាព ពណ៌បៃតង ទឹកជ្រោះដ៏ស្រស់ស្អាតនិងម្លប់ឈើដ៏ត្រជាក់គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិអាចលេងទឹកឬហែលទឹក ដើរឆ្លងស្ពានយោល ទស្សនាទេសភាពព្រៃភ្នំ តូបសម្រាប់អង្គុយញ៉ាំអាហារ និងចំណុចផ្សេងៗទៀត។

ទិដ្ឋភាពស្ពានយោលកាចាយ

ទឹកជ្រោះកាចាញស្ថិតក្នុងឃុំកាចាញ ស្រុកបានលុង ខេត្តរតនគិរី ទឹកជ្រោះនេះមានចម្ងាយ ៨ គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៧៨ ក្នុងចម្ងាយផ្លូវប្រមាណ៣គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី នៅខាងឆ្វេងដៃយើងនឹងមកដល់ផ្លូវបំបែកចូលទៅកាន់ទឹកជ្រោះកាចាញមានស្លាកសញ្ញាសម្គាល់ រួចយើងត្រូវបន្តដំណើរតាមផ្លូវនោះប្រមាណ៥គីឡូម៉ែត្រទៀត យើងនឹងទៅដល់ទីតាំងទឹកជ្រោះហើយ៕

អត្ថបទពាក់ព័ន្ធ