ភ្នំពេញ៖ ករណីប្លន់ភូមិគ្រឹះឧកញ៉ា អ៊ាន ស៊ីវមុី បានកើតឡើងនៅវេលាម៉ោង១០និង៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូឆ្មាំ២០២១នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយកគ្រឿងអលង្កាពេជ្រ គិតជាទឹកប្រាក់ប្រហែល៩លានដុល្លារសហរដ្ឋអាមេរិក ។សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលប្លន់ ក្រុមចោរប្រដាប់ដោយកាំភ្លើងគ្នាវាមាន៤នាក់បានបន្លំខ្លួនជាសមត្ថកិច្ចហើយប្រាប់ថា ចុះមកអនុវត្តសាលដីការតុលាការរួចពួកវាចូលទៅក្នុងផ្ទះជនរងគ្រោះ ។
នៅមុនពេលកើតហេតុជនរងគ្រោះនិងក្រុមគ្រួសារមានគ្នាចំនួន១០នាក់ ប្រុស៤នាក់ស្រី៣ និងក្មេង៣នាក់ ប្រុស១ស្រី២កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ហើយពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យ១ក្រុមមានគ្នា៤នាក់ អង្គុយក្នុងរថយន្ត១នាក់ ប្រភេទរថយន្តម៉ាក GS អត់ស្លាកលេខមានពណ៌ស ក្នុងចំណោម៤នាក់មានម្នាក់ពាក់សក្តិ៤(វរសេនីយ៍ត្រី)បានធ្វើសកម្មភាព ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ប្រាប់ថាពួកគេមកពីក្រសួងមកអនុវត្តដីការសូមនៅឲ្យស្ងៀម ។
ក្រុមជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(M16) និងខ្លី៣ដើមបានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះ និងចាប់ដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន ស៊ីវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កាហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយស្រាប់ ។
សរុបទ្រព្យសម្បត្តិដែលជនសង្ស័យយកទៅមានតម្លៃប្រហែល៩លានដុល្លារ (ប្រាំបួនលានដុល្លារ) ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តងដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ ៕
ដោយ÷ តេជវត្តភ្នំ