ទំព័រដើម ព័ត៌មានសំខាន់ៗ តើវាសនាផ្កាយ២មេឈ្មួញដីធ្លីនៅបន្ទាយមានជ័យដូចគ្នានិងផ្កាយ១កំពង់ឆ្នាំងដែរទេ?

តើវាសនាផ្កាយ២មេឈ្មួញដីធ្លីនៅបន្ទាយមានជ័យដូចគ្នានិងផ្កាយ១កំពង់ឆ្នាំងដែរទេ?

0 មត្តិ

ភ្នំពេញ÷អង្គភាពប្រឆាំងអំពើពុករលួយប្រកាសឲ្យដឹងពីការចាប់ខ្លួនមន្ត្រីនគរបាលស្នងការខេត្តកំពង់ឆ្នាំងពីររូបពាក់ពន្ធនិងការរំលោភបំពានដីព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំងបួនប្រាំរយហិកតាម្នាក់ៗតែមិនទាន់លឺថាឃាត់ខ្លួនលោកឈួចានឌឿនអតីតអភិបាលខេត្តកំពង់ឆ្នាំងដែលល្បីថារំលោភយកដីពីរពាន់ហិកតានៅឡើយទេ។

ភ្នំដូងព្រះខេត្តបន្ទាយមានជ័យ

សូម្បីតែលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានថ្លែងឲ្យដឹងថាមានតែ១៣ នាក់អ្នកដែលកាន់កាប់ដីព្រៃលិចទឹក២០៥៨ ហិកតាដែលរួមមាន៖
១. លោក ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងចំនួន ៦៧៥ ហិកតា២. លោកវរសេនីយ៍ទោ កែវ ណារុន នាយកខុទ្ទកាល័យ មានចំនួន ៣២ ហិកតា
៣. លោក ស្រី ស៊ីថា មន្ត្រីចូលនិវត្ត មានចំនួន ២៥ ហិកតា៤. លោក យឹម សារ៉ាត់ មេបញ្ជាការសឹករងស្រុកកំពង់លែង មានចំនួន ៦០ ហិកតា៥. លោក គង់ ស៊ីម ជាប្រជាជនមានចំនួន ២០០ ហិកតា។៦. លោក ស៊ន បូរិន មន្ត្រីចូលនិវត្ត មានចំនួន ២៥ ហិកតា។៧. លោក នូ ដេត ប្រជាជន មានចំនួន ៨៩ ហិកតា។៨. លោក ឡុង សុខេង ប្រជាជន មានចំនួន ៤០០ ហិកតា។៩. លោក ស៊ិន ប៉ូលីន ប្រជាជនមានចំនួន ២៦០ ហិកតា។១០. លោក សៅ ស៊ុយ អតីតស្មៀនឃុំច្រណូក មានចំនួន ៣០ហិកតា។១១. លោក សែប សីវតធី ប្រជាជន ចំនួន ១៧៥ ហិកតា។១២. លោក ស្រី ងួន គឹមឃួន ប្រជាជន មានចំនួន ៧៥.៥០ ហិកតា។១៣. លោកស្រី ប៉ូ ចំរ៉ុង ប្រជាជនមានចំនួន ៣០ ហិកតា។តែមិនមានលឺឈ្មោះលោកឈួចាន់ឌឿនដែលបច្ចុប្បន្នមានតួនាទីជាអនុរដ្ឋលេខាធិការនៅឡើយនោះផងនៅឡើយទេ មកពីហេតុអី ?។

សូមរំលឹកថា កន្លងទៅចាងហ្វាងវិទ្យុមួយនៅខេត្តកំពង់ឆ្នាំងត្រូវបានតុលាការខេត្តចាប់ដាកគុកទាំងអយុត្តិធម៌ដោយសារតែហ៊ានផ្សាយពីលោកឈួ ចាន់ឌឿនកាលនៅជាអីបាលខេត្តមានដីច្រើនក្នុងខេត្តកំពង់ឆ្នាំ ។

ដោយឡែកនៅឯខេត្តបន្ទាយមានជ័យ ក៏មានករណីលោកឧត្តមសេនីយ៍ទោ ម្នាក់អតិតជាមេបញ្ជាការសិករងខេត្តក៏មានជាប់ពាក់ព័ន្ធបទល្មើសឈួស ឆាយកាប់ទន្ទ្រាន ដីព្រៃលិចទឹកជាង៦០០ហិកតានៅតប់៣ លើសពីនេះ លោកផ្កាយ២រូបនោះក៏បាន យកដីរដ្ឋចំនួន១៥០ហិកតា នៅស្រុកភ្នំស្រុកលក់ដូរយកលុយ ដាក់ហោប៉ៅផងដែរ ។

មេឈ្មួញផ្កាយ២ភ្លន់តារា

ក្រៅពីនេះ លោកផ្កាយ២ ខាងលើក៏ជាអ្នក ជីកកកាយសប្បត្តិធម្មជាតិភ្នំ នៅខេត្តបន្ទាយមានជ័យយកអាចម៌ដីលក់ អស់ជាច្រើនភ្នំផងដែរ ប៉ុន្តែអាជ្ញាធរខេត្តបន្ទាយមានជ័យ ហាក់ត្រូវដងត្រូវផ្លែគ្នាជាមួយលោក ភ្លន់ តារា បើកដៃឲ្យមេឈ្មួញយោធាម្នាក់នេះធ្វើអ្វីតាមតែចិត្ត ។ ប្រជាពលរដ្ឋកំពុងតែចាំមើលថាតើសំណាញ់ ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា អាចស៊ើបអង្កេតលើមេឈ្មួញយោធារូបនេះបានដែរឬយ៉ាងណា ?៕

អត្ថបទពាក់ព័ន្ធ