ខេត្តកោះកុង÷ កោះម្នាស់គឺជាកោះមួយបានលាក់ខ្លួនយ៉ាងសែនឆ្ងាយពីក្រសែភ្នែកអ្នកផងពោលគឺនៅពួនអាត្មាកណ្តាលសាគរដ៏ធំល្វឹងល្វើយក្នុងដែនដីឃុំកោះស្តេច ស្រុកគិរីសាគរខេត្តកោះកុង។

ផ្កាថ្មកោះម្នាស់

កោះម្នាស់មានសក្តានុពលល្អឥតខ្ចោះប្រៀបបាននិងសម្រស់នារីក្រមុំពេញរូបរាងម្នាក់ ដែលទើបតែចេញពីកន្លែងបន្ទំរម្យរ័តន៍គឺសម្រស់ធម្មជាតិរបស់កោះគ្រប ដណ្តប់ដោយផ្ទៃទឹកសមុទ្រដ៏សែនមនោរម្យធំល្វឹង ល្វើយដាច់កន្ទុយភ្នែក ។

ផ្លូវចូលកោះម្នាស់

ថ្ងៃទៅខាងមុខ កោះម្ចាស់ រាជរដ្ឋាភិបាលនឹងមិនបណ្តោយឲ្យឯកជនមកធ្វើវិនិយោគជាក់ជាមិនខាន ព្រោះបើរវល់តែលក់មិនដឹងថា កូនខ្មែរជំនាន់ក្រោយៗ ទៀតលែងមានវាសនា បានស្គាល់ហើយ ៕

ចំណែកឆ្នេរខ្សាច់បញ្ចេញពណ៌សពេលត្រូវពន្លឺថ្ងៃរះបះសង្គ័យោគនិងពន្លឺចែងចាំងរស្មី គួរជាទីគយគន់ទេសភាពស្រស់ពន់ពេកណាស់ ។ ដែនដីកោះនេះ បាននិងកំពុង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យទៅចូលរួម ទស្សនា ព្រោះវាមាន ទិដ្ឋភាពដ៏ស្រស់ត្រកាលនិងរស់រវើកតែម្តង ។រាល់អ្នកបានចូលទៅដល់ ដែនដីដ៏ពិសិដ្ឋនេះ មានអារម្មណ៍ថា ភ្លេចនូវទុក្ខកង្វល់ផ្សេងអស់ ប្រៀបបាននឹងឋានសុវណ្ណពោរពេញទៅដោយ ហ្វូងទេព្វនិករ មីដេរដាស ច្រើនមហាសាល ។

 

 

អត្ថបទពាក់ព័ន្ធ