បន្ទាយមានជ័យ÷ នាព្រឹកថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៩១១បានដឹកនាំកម្លាំងប៉ុស្តិ៍ទាំង៩ទៅចូលរួមប្រជុំនៅអគារស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មួយអន្លើដោយកម្លាំងនគរបាលចំណុះស្នងការទាំងអស់ក៏បានចូលរួមប្រជុំរួមគ្នាផងដែរ ។
កិច្ចការប្រជុំនោះស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីសំណាក់ ស្នងការរង មេបញ្ជាការវរការពារព្រំដែនគោក លោកអធិការ គ្រប់ស្រុក-ក្រុងទាំងអស់ ។
ក្នុងកិច្ចការប្រជុំធើ្វឡើងម្បីផ្តល់បទពិសោធន៍ដល់កងកម្លាំងតាមប៉ុស្តិ៍ការពារព្រំដែន និងប៉ុស្តិ៍រដ្ឋាបាល ព្រមទាំងដាក់ជូននូវបទបញ្ជារបស់ថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃ ។ ថ្លែងទៅកាន់មន្ត្រីក្រោមឱវាទលោកស្នងការ បានបញ្ជាក់ឲ្យកងកម្លាំងរឹតបន្តឹងកិច្ចការសន្តិសុខ ចង្អុលបង្ហាញពី វិធានការការពារ ផ្តោតសំដៅលុបបំបាត់រាល់បទល្មើសផ្សេងៗ ។ ជាមួយគ្នានេះលោកស្នងការបានក្រើនរំលឹកដល់កងកម្លាំង ជាពិសេសបណ្តាប៉ុស្តិ៍ការពារព្រំដែន និងប៉ុស្តិ៍ឈរជើងផ្នែករដ្ឋាបាលឃុំ-សង្កាត់គឺត្រូវតែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អជូនប្រជាជន ។ក្រៅពីកិច្ចការទប់ស្កាត់ នគរបាលមានភារកិច្ចបង្ក្រាបនូវរាល់បទល្មើសទាំងឡាយ នោះហើយដែលជាភារកិច្ចរបស់កងកម្លាំងត្រូវធើ្វ ។
ចំណែកកិច្ចការស្នូលរបស់នគរបាលជាតិលោកស្នងការបានក្រើនរំលឹកដល់កម្លាំងឲ្យរក្សាផ្ទៃក្នុងបង្កើនសាមគ្គីភាពគោរពស្រលាញ់គ្នាមិនបង្កផលលំបាកដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ។
លើសពីនេះ លោក ឧត្តមសេនីយ៍ទោ ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថ្លែងលើកទឹកចិត្តដល់កងកម្លាំងដែលបានរួមចំណែកជួយកិច្ចការងារសង្គមជាតិ។ ពោលគឺចុះជួយយកអាសារដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំដៅពេលពួកគាត់មានអាសន្នម្តងម្កាលនគរបាលចាំបាច់ត្រូវតែជួយសង្គ្រោះ ពួកគាត់ឲ្យទាន់ពេលវេលាទាំងនេះដែលគេហៅថា ដៃម្ខាងកសាងខ្លួន ឯដៃម្ខាងទៀតកសាងសង្គម ។
បើយើងធើ្វបាននោះដំណឹងផ្សេងៗមុខតែប្រជាពលរដ្ឋលោកផ្តល់ឲ្យជាមិនខាន ។ ចំណែកមុខសញ្ញានៃបទល្មើសទាំងពួងកម្លាំងនគរបាលឆាប់រហ័សបង្ក្រាបបាន ព្រោះ ប្រជាជនលោកសហការជាមួយយើងជាកងកម្លាំង ។
ឈ្លាតក្នុងឱកាសនោះលោកឧត្តមសេនីយ៍បានណែនាំដល់កងកម្លាំងទាំងអស់មិនឲ្យជាប់ពាន់និងបទល្មើសតាមព្រំដែនជាដាច់ខាត លោកថាបើមានឆាប់ដកខ្លួនចេញជា បន្ទាន់ព្រោះព្រំដែនត្រូវតែរក្សាឲ្យបានសន្តិភាពសុវត្ថិភាពជូនប្រជាពលរដ្ឋយើង៕