ទំព័រដើម ព័ត៌មានជាតិ ឡេលាបស្បែកជាអាវុធមុខពីរសុភាពនារី៩០ភាគរយមិនបានយល់ដឹង?

ឡេលាបស្បែកជាអាវុធមុខពីរសុភាពនារី៩០ភាគរយមិនបានយល់ដឹង?

0 មត្តិ

ភ្មំពេញ÷ ក្រុមស្ត្រីភាគច្រើនលើសលប់ដែលងប់ងល់នឹងការប្រើប្រាស់គ្រឿងក្រអូប-ឡេលាស្បែក ឲ្យស និងធ្វើឲ្យស្បែកភ្លឺថ្លាក្មេងជាងវ័យ ហើយស្ត្រីទាំងនោះ ភាគច្រើនជាស្ត្រីមានអាយុចាប់ពីម្ភៃក្រាស់ រហូតដល់អាយុ៤០ក្រាស់ ។

ស្ត្រីខ្មែរ បង្ហាញសម្រស់តាមវាលស្រែ

ស្ត្រីក្នុងរង្វង់វ័យខាងលើ ពួកគេកំពុងតែងប់ងល់និង សម្រស់យមិនដឹងខ្លួន ជាមួយគ្នានេះ នៅប្រទេសកម្ពុជា គេបានបែងចែកស្ត្រីជា៣ផ្នែកធំៗ  ១ក្រុមស្ត្រី អភិជន អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ សម្បូណ៌លុយចាយ មិនខ្វល់ពីការចំណាយ ដើម្បីឲ្យតែរាងកាយស្អាត ហើយស ខុសពីធម្មជាតិ ។ ពោលគឺ ពួកនាងហ៊ាន វះកាត់សុដន់កែប្រែច្រមុះកែប្រដាប់បន្តពូជក៏មានទៀតផង និយាយជារួម អ្វីដែលពួកនាងយល់ថា មិនស្អាតគឺត្រូវតែប្តូរផ្លាស់ ។

សម្រស់បុប្ផាប៉ៃលិន

ចំណែកស្ត្រីក្រុមទី២ ពួកនាង មានទ្រព្យសម្បត្តិមធ្យម គឺនាងៗ ក៏មិនណយដែរ ស្ត្រីប្រភេទនេះ ប្រើប្រាស់ផលិតផល ក្លែងក្លាយច្រើន ទាំងឡេលាបស្បែក និង ថ្នាំលេបឲ្យស្បែក មានសម្បុរស ។ ស្ត្រីប្រភេទនេះ ប្រឈមនឹង គ្រោះថ្នាក់ដល់បញ្ហា សុខភាពស្បែកច្រើន ព្រោះនាងមិនមានចំណេះដឹង គ្រប់គ្រាន់ដើម្បីស្វែងយល់ពី បញ្ហាប្រឈមនិងស្បែកឡើយ ។

នាងប្រលងសម្រស់និងដើមត្នោត

ស្ត្រីប្រភេទទី៣ គឺក្រុមស្ត្រី នៅសិក្សា រៀនសូត្រ ស្ត្រីក្រមុំ ព្រហ្មចារី ស្ត្រីទាំងនេះមិនសូវប្រើប្រាស់ ផលិតផលឡេលាបស្បែកទេ ព្រោះនាងមានកោសិកាស្បែកនៅខ្ចីស្បែកស្តើងនៅឡើយ ។ ពួកគេមិនសូវងប់ងល់និងសម្រស់ប៉ុន្មានដែរ អ្វីដែលពួកគេ ចង់បាននោះ ចំណេះដឹងនិងការស្រាវជ្រាវពីជីវិតនិងសង្គម ។ យោងតាមការសិក្សាស្រាវជ្រាវ របស់ក្រុមគ្រូពេទ្យស្បែក បានឲ្យដឹងថា គ្រូពេទ្យពិតជាព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់សុខភាពស្បែក របស់ស្ត្រីខ្មែរយើងនាសម័យថ្មីនេះព្រោះពួកគេភាគច្រើន បានងប់ងល់នឹង ការប្រើប្រាស់ផលិតផលបកស្បែកដែលពោរពេញទៅដោយ សារជាតិគីមីដ៏ច្រើនលើសលប់ងាយធ្វើឲ្យពួកនាងៗ រងគ្រោះបាត់បង់ជីវិតឬអាយុខ្លី ។

ខ្មែរសម័យទំនើប

ក្រុមគ្រូពេទ្យជំនាញស្បែកដដែលថា ស្ត្រីគប្បីវ័យឆ្លាត និងចេះដឹង ពីរបៀបថែទាំសុខភាពស្បែករបស់ខ្លួន ដោយប្រើប្រាស់ វត្ថុធាតុដើម មាននៅស្រុកខ្មែរ នោះទើបនាងមិនប្រឈមនិងបញ្ហាគ្រោះថ្នាក់សុភាពស្បែក ជាមួយគ្នានេះស្ត្រីក៏កាត់បន្ថយការចំណាយប្រាក់ច្រើន លើការថែទាំស្បែកនោះ អ្វីដែលល្អ គឺនាងយល់ព្រមទទួលយកសម្រស់របស់នាងតាមបែបធម្មជាតិ ៕

អត្ថបទពាក់ព័ន្ធ