បន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី០៨ខែធ្នូ២០២១លោកតា លោកយាយមានវ័យចាស់ជរាចំនួន៤០០នាក់នៅក្នុងស្រុកភ្នំស្រុកទទួលអំណោយ(ជាឃីត)កញ្ចប់មាន
អាវរងាភួយ គ្រឿងឧបភោគ បរិភោគ ននិងថវិកាមួយចំនួនពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ។
ក្នុងគ្រាចុះចែកអំណោយនោះឯកឧត្តម បានធ្វើការសំណេះសំណាល សាកសួរសុខទុក្ខជាមួយបងប្អូន ប្រជាពលរដ្ឋ ប្រកបដោយសេចក្តីសោមនស្សរីករាយនិងបានផ្តាំផ្ញើឲ្យលោកយាយ លោកតា ចេះថែទាំសុខុមាលភាព ដោយពាក់អាវក្រាស់ៗដើម្បីការពារអាកាសធាតុត្រជាក់ ។
ជាមួយគ្នានេះយើងបានឃើញមន្ត្រីរាជការនិងប្រធានក្រុមប្រឹក្សាស្រុក ខេត្តបានចូលរួមយ៉ាងច្រើនកុះករ ហើយលោកតា លោកយាយ ជីដូនដែលមានវ័យចាស់ជរា បានសម្តែងនូវក្តីសប្បាយចិត្តឥតឧបមាចំពោះទឹកចិត្តថ្នាក់ដឹកនាំ ជាពិសេសចំពោះ ឯកឧត្តម កែ គឹមយ៉ានតែម្តង ដែលលោកតែងតែយកចិត្តទុកដាក់ចំពោះប្រជានុរាស្រ្ត ក្នុងខេត្តបន្ទាយមានជ័យ ។