ទំព័រដើម ព័ត៌មានជាតិ ងៀតត្រីកេះរដូវត្រីត្រូវ១គីឡូក្រាមតម្លៃត្រឹមតែ១៦មុឺនរៀលប៉ុណ្ណោះ ? 

ងៀតត្រីកេះរដូវត្រីត្រូវ១គីឡូក្រាមតម្លៃត្រឹមតែ១៦មុឺនរៀលប៉ុណ្ណោះ ? 

0 មត្តិ

បន្ទាយមានជ័យ÷ ប្រជានេសាទឆ្នាំនេះកំពុងប្រមូលផលនេសាទត្រីយ៉ាងរីករាយ ត្បិតអីរដូវរំហើយបានមកដល់គាប់ជួនឆ្នាំនេះតម្លៃត្រីហាក់កំពុងតែ ធ្លាក់ថ្លៃ ជាងឆ្នាំមុនៗបើទោះបីជាទិន្នផលនេសាទត្រី ឆ្នាំនេះមិនសូវសម្បូរក៏ដោយ ។

ងៀតត្រីកេះកម្ពុជាត្រីទឹកសាប

 

ប្រជានេសាទ អ្នកនៅជាប់ដងទន្លេសាបដូចជា ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ កំពង់ឆ្នាំង ពួកគាត់៣០% បានប្រកបមុខរបរជាអ្នកនេសាទត្រីពួកគាត់ថារដូវកាលត្រីត្រូវ ឆ្នាំនេះ គឺកំណើនផលនេសាទបានថយចុះ ហើយតម្លៃ ទៀតសោតក៏ថោកជាបណ្តាឆ្នាំមុនៗដែរ ។

ជាក់ស្តែងងៀតត្រីកេះរដូវកាលនេះ១គីឡូក្រាមត្រឹមតែ ១៦មុឺនរៀលតែប៉ុនណោះហើយពិបាកលក់ចេញទៀតផង ។ ប្រជានេសាទដដែលថា ឆ្នាំកន្លងទៅ ត្រីងៀតឬឆ្អើរ១គីឡូក្រាមតម្លៃ២០មុឺនរៀលឯណោះហើយស្រួលក្នុងការលក់ចេញទៀតផង ។

អ្នកតាមដាន សេដ្ឋកិច្ចសង្គម បានលើកឡើងថា កត្តានៃអោយតម្លៃផលនេសាទធ្លាក់ថ្លៃ គឺវាឆ្លុះបញ្ចាំងពីកត្តាជីវភាពពលរដ្ឋ ម្យ៉ាងទៀតប្រទេសកម្ពុជានៃយើង ក៏ជួបនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ក្នុងនោះរាប់បញ្ចូលទាំង វិបត្តិជំងឺឆ្លងខូវិដ-19 ផងដែរ ។

ចំណែកកត្តាបាត់ដំបងទិន្នផលនេសាទគឺបណ្តាលមកពីផ្ទៃបឹងទន្លេសាបរបស់យើងគោករាក់និងមួយផ្នែកទៀតដោយសារ ព្រៃលិចទឹកដែលជាជម្រកត្រីពងកូនត្រូវឈ្មួញខិលខូច គាស់កាប់ទន្ទ្រានយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ។ ហើយកត្តាមួយទៀតប្រជានេសាទយើងមួយចំនួនធ្វើអាជីវកម្មនេសាទក្នុងរដូវបិទឡូត៍នេសាទ ក្នុងនោះប្រើប្រាស់ឧបករណ៍ឆក់ខុសច្បាប់គ្មានអ្នកទប់ស្កាត់ជាដើម។ល។

បែបណាអ្នកតាមដានស្នើឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបង្កើនវិធានការទប់ស្កាត់និងបង្ក្រាប រាល់សកម្មភាពរបស់ឈ្មួញដែលលួចលាក់ប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ត្រូវតែបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់ ។ បើមិនដូច្នោះទេកំណើនផលនេសាទមុខជាធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំទន្ទឹមនឹងនេះធ្វើឲ្យបាត់ពូជមច្ឆាជាតិទៀតផង ៕

 

អត្ថបទពាក់ព័ន្ធ