ទំព័រដើម ព័ត៌មានសំខាន់ៗ នគរបាលការពារព្រំដែនគោកលេខ៨១៥ម៉ាឡៃទប់ស្កាត់ពលករប៉ងឆ្លងដែនចូលថៃចំនួន២៤នាក់

នគរបាលការពារព្រំដែនគោកលេខ៨១៥ម៉ាឡៃទប់ស្កាត់ពលករប៉ងឆ្លងដែនចូលថៃចំនួន២៤នាក់

0 មត្តិ

បន្ទាយមានជ័យ÷ យោងរបាយការណ៍ចុះថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥បានចុះល្បាតកាលពីយប់ ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង២០,៥០នាទី គឺកម្លាំងប៉ុស្តិ៍ដេីមត្រសេកដឹកនាំដោយលោក វរសេនីយ៍ត្រីណុប អឿន នាយប៉ុស្តិ៍សហការជាមួយកម្លាំងសឹករងស្រុកម៉ាឡៃបានល្បាតរកឃើញកម្លាំងពលករ ចំនួន២៣នាក់ ស្រី១៣នាក់និងកុមា០៣នាក់ ។

ពួកគេមានបំណងលបលួចចូលទៅ ប្រទេសថៃដោយខុសច្បាប់តាមច្រករបៀងនានាព្រំដែនស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
សេចក្តីរាយការណ៍ដដែលថា ពលរដ្ឋខ្មែរប្រុសស្រីទាំងនោះ មកពីខេត្តសៀមរាប ។

ក្រោយសួរនាំនិងអប់រំកម្លាំងប៉ុស្តិ៍ដេីមត្រសេកបានប្រគល់ពួកគាត់ជូនផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីបន្តនិតិវិធី ណែនាំឲ្យពួកគាត់ត្រឡប់ទៅ ស្រុកកំណើតវិញ ។


លោកវរសេនីយ៍ឯកសួង សៅ ថាបើកុំតែកម្លាំង ប៉ុស្តិ៍ទប់ស្កាត់ទាន់ម្ល៉េះពួកគាត់ឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ហើយត្រូវ អាជ្ញាធរគេឃាត់ខ្លួននិងដាក់ទោសទណ្ឌទៀតផង ។


លោកមេបញ្ជាការថា បទបញ្ជារបស់ឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យរឹតបណ្តឹងការត្រួតពិនិត្យមុខសញ្ញាឆ្លងដែន ខុសច្បាប់ក្នុងនោះបន្តទប់ស្កាត់កម្លាំងពលករលួចឆ្លងដែនតែម្តង ៕

អត្ថបទពាក់ព័ន្ធ